ថ្ងៃអង្គារ៍ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមជាមួយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល និងលោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ បានអញ្ជេីញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅសាលប្រជុំខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តម លោក ជំទាវអភិបាល រងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរ
-អង្គភាព ជុំវិញខេត្ត និងអ្នកពាក់ពន្ធយ៉ាងច្រើន។