ថ្ងៃព្រហស្បត្តិ៍១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃ ទី ០៣ខែ មីនា ឆ្នាំ ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យនិងវាយតម្លៃទីតាំងបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកសាច់ចំនួន៣កន្លែង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ដោយមានការចូលរួមពីលោក ប្រធានការិ.គាំពារបរិស្ថានខេត្ត ក្រុមការងារការិយាល័យ លោកមេឃុំ ក្រុមប្រឹក្សា ស្មៀនឃុំអន្លង់ត្នោត ឃុំស្វាយស ឃុំឈើតុំ តំណាងក្រុមហ៊ុន និងពេទ្យសត្វស៊ី ភី និង ម្ចាស់និងតំណាងម្ចាស់កសិដ្ឋានទាំងបីកន្លែងដែលបាន សហការជាមួយក្រុមហ៊ុនស៊ី ភី ដែលមានម្ចាស់ឈ្មោះនិងទីតាំងដូចខាងក្រោម៖
១- ឈ្មោះ ឆុន សុភារី ភេទស្រី កសិដ្ឋានជ្រូកសាច់ ខ្នាតមធ្យម(ជ្រូកជាង២០០០ក្បាល)
ទីតាំងចំណុចអូរជ្រៅ ភូមិខ្លាក្រពើ ឃុំអន្លង់ត្នាត
ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ ។
២-ឈ្មោះសើ សុភាព ភេទ ស្រី កសិដ្ឋានជ្រូកសាច់ ខ្នាតមធ្យម(ជ្រូកជាង ២០០០ក្បាល)
ទីតាំងឈើទាល ភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
៣-ឈ្មោះ ធៀម ទ្រី ភេទ ប្រុស កសិដ្ឋានជ្រូកសាច់ ខ្នាតមធ្យម(ជ្រូកចិញ្ចឹមជាង២០០០ក្បាល) ទីតាំងអូររ៉ុង ភូមិ ផ្ទះចេក ឃុំ ឈើតុំស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លទ្ធផល:ក្រោយពីបានចុះពិនិត្យជាក់ស្តែងឃើញថាទីតាំងកសិដ្ឋានទាំងកន្លែងខាងលើនេះអាចបង្កើតកសិដ្ឋានចិញ្ចឹមសត្វបានដោយមានការអនុវត្តទៅតាមប្រកាសលេខ៥៤៩
ប្រក.កសកចុះថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ ខ្នាត បទដ្ឋានបច្ចេកទេសនិងនីតិវិធី សម្រាប់ផ្តល់លិខិតអនុញ្ញាតការចិញ្ចឹមសត្វ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម