មាតិកា
ការចុះពិនិត្យទីតាំងរុករានជីកកកាយយកដីគ្រួសក្រហម និងផ្ទៀងផ្ទាត់​ ឯកសារផ្លូវច្បាប់​ នៅក្នុងភូមិសាស្រ្ត​ ភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៤ មីនា ២០២២
163

ថ្ថ្ងៃសុក្រ​ ២កេីត​ ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤​ ខែមីនា ឆ្នាំ២០២២ លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់​ និង​ក្រុមការងារចុះស្រាវជ្រាវ និងសិក្សាទីតាំងដាំឈើ កំណត់តំបន់សក្តា​នុពល​សហគមន៍ព្រៃឈើ និងបង្រ្កាបបទល្មើសព្រៃឈើ និងសត្វព្រៃ ដឹកនាំដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ បានចុះពិនិត្យទីតាំងរុករានជីកកកាយយកដីគ្រួសក្រហម និងផ្ទៀងផ្ទាត់ទីតាំងសួនចំការបុរីទេសចរណ៍ ស្ថិតនៅក្នុងភូមិសាស្រ្ត​ ភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីផ្ទៀងផ្ទាត់ដីគម្របព្រៃ។ សមាជិកចូលរួមទាំងអស់មានចំនួន​ ១០នាក់​ ។  ករណីនេះលោកព្រះរាជអាជ្ញាស្នើសុំឲ្យភាគីពាក់ព័ន្ធយកឯកសារផ្លូវច្បាប់មកផ្ទៀងផ្ទាត់ជាមួយស្ថាប័នជំនាញខណ្ឌរដ្ឋបាលព្រៃឈើ។

ចំនួនអ្នកចូលទស្សនា
Flag Counter