ថ្ងៃសុក្រ ២កេីត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២២ សង្កាត់រដ្ឋបាលព្រៃឈេីបឹងកន្ទួតបានចុះពិនិត្យមើលធ្យូងដែលដុតដោយឡយូសុីម៉ូរ៉ាក្រោយពេលកែប្រព័ន្ធមុខភ្លើងនិងបំពុងផ្សែងគុណភាពល្អជាងឡកូនកាត់ ។ ប៉ុន្តែទំងន់ធ្យូងស្រាលជាងឡកូនកាត់ លក្ខណពិសេសរបស់ធ្យូងឡយូស៊ីម៉ូរ៉ា ដុតអត់ខ្មៅឆ្នាំង កំដៅខ្លាំង បន្សល់ផេះតិចតួចក្នុងចង្រ្កាន ។ ការចុះពិនិត្យនេះធ្វេីឡេីងនៅសហគមន៍ឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម