មាតិកា
សិក្ខាសាលាពង្រឹងសមត្ថភាពលើកទី១​ លើការវិភាគ​បែបសារពើភណ្ឌប្រភពបំពុល និងបន្ទុកបំពុល សម្រាប់ការគ្រប់គ្រង បរិស្ថាន​ទឹកប្រកបដោយសុវត្ថិភាព ក្នុងបឹងទន្លេសាប​ដោយប្រព័ន្ធវីដេអូពីចម្ងាយ​ Zoom Meeting
ចេញ​ផ្សាយ ០៥ មីនា ២០២២
63

ថ្ងៃសុក្រ​ ២កេីត​ ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ០៤ ខែមីនា ឆ្នាំ ២០២២​ ក្រសួងបរិស្ថានកម្ពុជា ក្រសួងបរិស្ថានជប៉ុន ទីប្រឹក្សា WEPA ប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុន CTII លេខាធិការដ្ឋាន​ WEPA មន្ទីរ​បរិស្ថាន​ មន្ទីរ​កសិកម្ម​ និង​ជលផល​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម​ បានចូលរួម​សិក្ខាសាលាពង្រឹង​សមត្ថភាពលើកទី១​ លើការវិភាគ​បែបសារពើភណ្ឌប្រភពបំពុល និងបន្ទុកបំពុល សម្រាប់ការគ្រប់គ្រង បរិស្ថាន​ទឹកប្រកបដោយសុវត្ថិភាព ក្នុងបឹងទន្លេសាប​ ដោយប្រព័ន្ធវីដេអូពីចម្ងាយ​ Zoom Meeting ។
ស្ដីពី​ការវិភាគ​បែប​សារពេីភណ្ឌ​ប្រភពបំណុល​ និងបន្ទុកបំពុលសម្រាប់ការគ្រប់គ្រងបរិស្ថាន​ទឹកប្រកបដោយ​សុវត្ថភាព​,​ ការណែនាំពីប្រព័ន្ធសិក្សាបន្ទុកបំពុល​អតិបរមា​,​ វឌ្ឍនភាព​ និងលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវ​ ពី​ប្រភព​លំនៅឋាន,​ ឧស្សាហកម្ម​,​ កសិកម្ម​ និង​បសុសត្វ​ ។ 

គោលបំណង
១)​ ពង្រឹង​សមត្ថភាព​មន្រ្ដី​ថ្នាក់​ក្រោម​ជាតិ​លេីក​ការ​វិភាគ​បែប​សារពេីភណ្ឌ​ ប្រភពបំពុន និងបន្ទុកបំពុល តាមរយៈការចែករំលែកបទពិសោធន៍​ពីបណ្ដាប្រទេសដែលជាសមាជិក​ WEPA
២)​ ចែករំលែកវឌ្ឍនភាពកម្មវិធីសកម្មភាព WEPA សម្រាប់ការគ្រប់គ្រងបរិស្ថានទឹក និងលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវ
៣)​ ពិភាក្សាមាតិកាសៀវភៅណែនាំបច្ចេកទេសស្ដីពី របៀបកំណត់ប្រភពបំពុលទឹក និងការប៉ាន់ប្រមាណបន្ទុកសារ ធាតុបំពុល ដើម្បីកសាងផែនការគ្រប់គ្រងគុណភាពទឹកបឹងទន្លេសាប​ ។ 
រៀបចំកម្មវិធីដោយ
ក្រសួងបរិស្ថានកម្ពុជា សហការជាមួយវិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសាកលនៃប្រទេសជប៉ុន​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter