មាតិកា
អបអរសាទរទិវានារី​អន្តរជាតិ​ ខួបលើកទី១១១​ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៨ មីនា ២០២២
258

ថ្ងៃចន្ទ ០៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នំា២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់ មានប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារី​ ៨មីនា​ អន្តរជាតិខួបលើកទី១១១ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាព យេនឌ័រ” ដែលពិធីនេះស្ថិតក្រោម​អធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ​ ដែលមាន​សមាសភាពចូលរួមមាន:
-​ លោក លោកស្រី អនុប្រធានមន្ទីរ
-​ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញចំណុះមន្ទីរកសិកម្មខេត្ត
-​ លោកស្រី អ្នកនាង កញ្ញា មន្រ្តីរាជការជាស្រ្តី ចំណុះមន្ទីរកសិកម្មខេត្ត
អ្នកចូលរួមសរុប ៤៥នាក់ ស្រ្តី ២២នាក់។
របៀបវារ:នៃកម្មវិធីរួមមាន:
-​ រាយការរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារប្រចំាត្រីមាសទី១ ឆ្នំា២០២២ បណ្តាញសមាគមនារីប្រចំាមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តពោធិ៍សាត់។
- លោកប្រធានមន្ទីរបានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែល បានសំណេះសំណាល និងសាកសួរ សុខទុក្ខ ដោយ​មនោសញ្ចេតនានឹករលឹក គោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ក្នុងនាមជាមហាគ្រួសារកសិកម្ម និងស្ថិតស្ថេរ ជាអមតៈដោយមិនប្រកាន់ឋានៈ បុណ្យស័ក្កអ្វីឡើយ
-​ កម្មវិធីនេះ​ ក៏មានផ្តល់ជូនកាដូអនុស្សារីយ៍ និងថវិកាមួយចំនួន ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចំពោះសមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងកម្មវិពិធីគ្រប់ៗគ្នា​ និងការថតរូបជា​អនុស្សាវរីយ៍​ផងដែរ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter