មាតិកា
លទ្ធផលការងារបង្កបង្កេីនផលស្រូវរដូវ - ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី៧​ ខែមីនា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៩ មីនា ២០២២
121

៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ៧ ខែ​ មីនា ឆ្នាំ​២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវប្រាំង ២០២១-២០២២៖ផែនការ ៩.៥០០ ហត អនុវត្តបាន៤១.៦២៣​ ហត ស្មើ៤៣៨,១៤%
២- ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវប្រាំង ៖ អនុវត្តបានសរុប ៧៥៥​ហត ស្មើ ១០៣,៥៧%ផែនការប្រចាំឆ្នាំ​ ៧២៩ហ.ត ក្នុងនោះបន្លែគ្រប់មុខ ៣៤៨​ហ.ត,ល្ពៅ ៥៧​ហ.ត, ពោតស ២២១ហ.ត ម្ទេសគ្រប់ប្រភេទ ៨ហ.ត ដំឡូងជ្វា ២៧ហ.ត ឪឡឹក ៩៣​ហ.ត និងម្នាស់ ១ហ.ត។
៣.ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវប្រាំង៖អនុវត្តបានសរុប ៧.៨៧១​ហតស្មើ៩១,៤៨%ផែនការប្រចាំឆ្នាំ ៨.៦០៤ហ.ត  ក្នុងនោះ ពោតក្រហម​៦៩៨​ហ.ត អំពៅ១២០ហ.ត ដំណាំល្ង៦០​ហ.ត សណ្តែកបាយ ១៣០​ហ.ត សណ្តែកអង្គុយ ១០២​ហ.ត សណ្តែកដី១១៨​ហ.ត ដំឡូងមី ៦.៦១០​ហ.ត សណ្តែកសៀង ២៩​ហ.ត ត្រាវ ១ហ.ត សាគូ១ហ.ត និងខ្ញី ២ហ.ត ។
៤.ការប្រមូលផលស្រូវប្រាំងឆ្នាំ២០២១-២០២២ គិតត្រឹមថ្ងៃទី​ ៧​ ខែ​ មីនា​ ឆ្នាំ២០២២៖ អនុវត្តបាន ៤១.៦២៣​ហ.ត ស្មើនឹង៨០,៣១​% ក្នុងនោះមានផ្ទៃដីខូចខាតចំនួន ២.៩៧៦ហ.ត ផ្ទៃដីស្តារឡើងវិញបាន ២.៤២៩ហ.ត ផ្ទៃដីប្រមូលផលបាន ៤១.០៧៦​ហ.ត ស្រូវបែកផ្កាចំនួន ៣៨.៤៩៤​ហ.ត ស្រូវទុំចំនួន ៣៥.០៣៩​ហ.ត និងច្រូតកាត់បាន ៣២.៩៨៧​ហ.ត។

ចំនួនអ្នកចូលទស្សនា
Flag Counter