មាតិកា
កងរាជអាវុធហត្ថស្រុកក្រគរ បានចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅចំណុចកណ្ដាលបឹងទន្លេសាប
ចេញ​ផ្សាយ ១០ មីនា ២០២២
360

ថ្ងៃពុធ ០៧កើត  ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែ មីនា​ ឆ្នាំ ២០២២ ក្រុមការងារ​គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយ លោកខាត់ ពុយ អភិបាលរងស្រុកក្រគរ
ដោយមានការចូលរួមពីសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មានលោកនាយរងខណ្ឌ 
លោកនាយផ្នែក លោកនាយសង្កាត់ យោធាខេត្ត
ប៉ូលីសសេដ្ឋកិច្ចខេត្ត បរិស្ថានស្រុកក្រគរ
កម្លាំង B05 កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថស្រុកក្រគរ បានតាមប្រមាញ់ទាំងយប់ទាំងថ្ងៃរយៈពេល ០៣ថ្ងៃ ប្រទះឃើញជនសង្ស័យដែលកំពុងលួចនេសាទដោយឧបករណ៍អួនអូសទឹកសាបរួមផ្សំនឹងឆក់ នៅចំណុចកណ្ដាលបឹងទន្លេសាប ហើយបានដេញប្រផាប់ចាប់ប្រភីងដល់ត្រើយម្ខាង​ ជាលទ្ធផល 
- ចាប់ឃាត់ខ្លួនមនុស្ស បានចំនួន ០៨ នាក់
 វត្ថុតាងរួមមាន 
- បាឡាសំបកឈើភ្ជាប់នឹងម៉ាស៊ីនម៉ាកដេហ្វូចំនួន០៣គ្រឿង
 - បាឡាសំបកស្មាច់ ភ្ជាប់ម៉ាស៊ីនម៉ាក 
ហ៊ីណូតា ចំនួន ០២គ្រឿង
 - បាឡាសំបកស្មាច់ ភ្ជាប់ម៉ាស៊ីនម៉ាកសាំយ៉ុងចំនួន ០១គ្រឿង
 - អួនអូសទឹកសាបទំហំ​៣០មx២០មx(០,០២-០,០៣)ម ចំនួន ០៤វង់
 - ខ្សែអូសទាញចំនួន ០៤ ខ្សែប្រវែង ៤00 ម៉ែត្រ
 - ខ្សែភ្លើងរួមផ្សំ ចំនួន ០៤ ប្រវែង ១២០ម
 - ត្រីចំរុះទម្ងន់ ២០០គីឡូក្រាម
ចំពោះជនសង្ស័យ នឹងវត្ថុតាង ក្រុមការងារកំពុងបង្កសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter