មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះអនុវត្តវិធានការចំពោះការកាន់កាប់ទីតាំងដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប តាម​ប្រព័ន្ធ​ Zoom Meeting នៅរដ្ឋបាលខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១០ មីនា ២០២២
102

ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២​ លោក​ ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះអនុវត្តវិធានការចំពោះការកាន់កាប់ទីតាំងដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប និងពិនិត្យសំណើរបស់រដ្ឋបាលខេត្តកំពង់ធំ ក្រោម​អធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ តាមប្រពន្ធ័​ Zoom Meeting ដោយមានការចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្ត ក្រុង ស្រុក ជុំវិញបឹងទន្លេសាប និងកងកម្លាំងពាក់ព័ន្ធ។

ចំនួនអ្នកចូលទស្សនា
Flag Counter