ថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសកសិកម្មជំហាន២ ខែទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក សួង សឿន នាយកក្រុមហ៊ុនសីហាផៅវើរិកកម្ពុជា។ គោលបំណងវគ្គបណ្តុះបណ្តាលគឺដើម្បីផ្តល់បច្ចេកទេសកសិកម្មនៅកម្ពុជាជូនសាធារណ:ជនលើ÷
១) បច្ចេកទេសគ្រប់គ្រងជីជាតិដី
២)បច្ចេកទេសដំណាំស្រូវ
៣)បច្ចេកទេសសំណដំឡូងមី
និង៤)បច្ចេទេសដំណាំក្រូច ។ សមាសភាពចូលរួមពីថ្នាក់ដឹកនាំមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយល័យជំនាញ និងមន្ត្រីនៃមន្ទីរ ភ្នាក់ងារផ្សព្វផ្សាយសិកម្មឃុំ (CEW) ថ្នាក់ដឹកនាំសហគមន៍ និងក្រុមយុវជន សរុបចំនួន៦០នាក់ ស្រី១៧នាក់។
+គាំទ្រថវិកាដោយក្រុមហ៊ុនសីហាផៅវើរិកកម្ពុជា។