ថ្ងៃសុក្រ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២២ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ អមដោយលោក សៅ វណ្ណៈ ប្រធានការិ អភិវឌ្ឍសហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មលាចរីកចម្រើនស្តីពីរបាយការណ៍បូកសរុបលទ្ធផលការងារសហគមន៍កសិកម្មប្រចាំឆ្នាំ២០២១ និងលេីកទិសដៅឆ្នាំ២០២២ នៅភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមមកពីតំណាង អជ្ញាធរភូមិ. ឃុំ ស្រុក អង្គការ LWD និងសមាជិក សមាជិកាសហគមន៍សរុបប្រមាណចំនួន ៧៦នាក់ ស្រី៥៧នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម