ថ្ងៃ អាទិត្យ ១១កើត ខែផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងសហការី បានចូលរួមក្នុងពិធី សម្ភោធស្រះទឹកខ្នាតយក្ស ដែល មាន ទទឹង ប្រវែង ៣០ ម៉ែត្រ បណ្តោយ ប្រវែង ៣៣៥ ម៉ែត្រ និង ជម្រៅ ៥ ម៉ែត្រ ស្ថិតនៅភូមិ ធ្នោះតាចាប ឃុំស្នាមព្រះ ស្រុក បាកាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើររួមមាន ឯកឧត្តម ម៉េង សក្តិធារ៉ារដ្ឋលេខាធិការក្រសួងរ៉ែ និង ថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាកាន ,ឯកឧត្តម យស់ មុន្នីរ៉ាត់ អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និង ថាមពល,ឯកឧត្តម លោកជំទាវ
រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយករង នៃក្រសួងរ៉ែ និង ថាមពល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, លោក លោកស្រី ក្រុមប្រឹក្សាស្រុក ,គណ:អភិបាលស្រុក,មន្រី្តរាជការ,កងកម្លាំងប្រដាប់អាវុធ,បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរឃុំ ភូមិ សរុប ចំនួន ៣៥០ នាក់/ស្រី ២០០ នាក់។ ក្នុងពេលនោះ ដែរក្រុមកសិករ មានការសំដែងនូវ
អំណសាទរ ចំពោះអំណោយដ៍ថ្លៃថ្លា ដែលមិនអាចកាត់ថ្លៃបាន ជាពិសេស ស្រះទឹកនេះអាចជួយបានច្រើនក្នុងជីវភាពប្រចាំថ្ងៃដូចជា:ទឹកប្រើប្រាស់មនុស្ស សត្វពាហនៈ និង ស្រោពស្រពដំណាំគ្រប់ប្រភេទ និង អាចធ្វើការដាំដុះបានច្រើនដងក្នុង០១ឆ្នាំ ផងដែរ។ជាងនេះទៅទៀត សហគមន៍កសិករអាចផលិតបន្លែបានកុងត្រាជាមួយក្រុមហ៊ុនមួយចំនួន ដូចជា ៖ ក្រុមហ៊ុន អាគ្រីអន ក្រុមហ៊ុន សំណាង ក្រុមហ៊ុនដាវ៉ាន់ ក្រុមហ៊ុន បណ្តាញពោធិ៍សាត់ និង អ្នកលក់បោះដុំធំៗ ក្នុងផ្សារថ្មីពោធិ៍សាត់ និងផ្សារភួពុយជាដើម ។
ជាទីបញ្ចប់នៃកម្មវិធី ឯកឧត្តម ក៏បាន ចែកសារ៉ុង ចំនួន០១ និងសាប៊ូ ម្ស៉ៅ ០១កញ្ចប់ ជូនដល់ប្រជាពលរដ្ឋទាំង ៣៥០ នាក់ និង ពិសារនំបញ្ចុកសាមគ្គី ផងដែរ។