មាតិកា
សិក្ខាសាលាផ្ទៀងផ្ទាត់ ស្តីពីការសិក្សាផលប៉ះពាល់ នៃជម្ងឺកូវីដ-១៩ លើវិស័យ កសិ-អារហារ និងវិស័យទេសចរណ៍ តាមប្រព័ន្ធ online Zoom Meeting
ចេញ​ផ្សាយ ១៤ មីនា ២០២២
140

ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់​ និងសហការីនៃមន្ទីរកសិកម្ម បានអញ្ចើញ ចូលរួម សិក្ខាសាលាផ្ទៀងផ្ទាត់ ស្តីពីការសិក្សាផលប៉ះពាល់ នៃជម្ងឺកូវីដ-១៩ លើវិស័យ កសិ-អារហារ និងវិស័យទេសចរណ៍ តាមប្រព័ន្ធ online Zoom Meeting ដែលរៀបចំដោយ គម្រោង ការស្តារឡើងវិញ នូវវិស័យកសិ-អារហារ និង វិស័យទេសចរណ៍ ក្នុងបរិការណ៍កូវីដ-១៩ ( AFTER )របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឃន៍ ឧស្សាហកម្ម ( UNIDO )សម្របសម្រួល ដោយលោក ភិម រុនសុីណារិទ្ធ ដែលគោលបំណង អង្គសិក្ខាសាលានេះ
១- ដើម្បីពិនិត្យមើល និងធ្វើការវាយតម្លៃ ផលប៉ះពាល់ជម្ងឺកូវីដ-១៩ លើកសិ-អារហារ និងទេសចរណ៍ ដោយធ្វើការញែកអោយដាច់ រវាងបញ្ហា របស់បុរស និងស្រ្តី មួយណាខ្លាំងជាង ។
២-រៀបចំផែនការស្តារ សម្រាប់វិស័យកសិ-អារហារ និងទេសចរណ៍ ។ដែលអ្នកចូលរួមមកពីមន្ទីរ​ពាក់ព័ន្ធ សរុបចំនួន ២២នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter