៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវប្រាំង ២០២១-២០២២៖ផែនការ ៩.៥០០ ហត អនុវត្តបាន៤១.៦២៣ ហត ស្មើ៤៣៨,១៤%
២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវប្រាំង ៖ អនុវត្តបានសរុប ៧៥៥ហត ស្មើ ១០៣,៥៧%ផែនការប្រចាំឆ្នាំ ៧២៩ហ.ត ក្នុងនោះបន្លែគ្រប់មុខ ៣៤៨ហ.ត,ល្ពៅ ៥៧ហ.ត, ពោតស ២២១ហ.ត ម្ទេសគ្រប់ប្រភេទ ៨ហ.ត ដំឡូងជ្វា ២៧ហ.ត ឪឡឹក ៩៣ហ.ត និងម្នាស់ ១ហ.ត។
៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវប្រាំង៖អនុវត្តបានសរុប ១០.៦៧៦ហតស្មើ១២៤,០៨%ផែនការប្រចាំឆ្នាំ ៨.៦០៤ហ.ត ក្នុងនោះ ពោតក្រហម៦៩៨ហ.ត អំពៅ១២០ហ.ត ដំណាំល្ង៦០ហ.ត សណ្តែកបាយ ១៣០ហ.ត សណ្តែកអង្គុយ ១០២ហ.ត សណ្តែកដី១១៨ហ.ត ដំឡូងមី ៩.៤១៥ហ.ត សណ្តែកសៀង ២៩ហ.ត ត្រាវ ១ហ.ត សាគូ១ហ.ត និងខ្ញី ២ហ.ត ។
៤-ការប្រមូលផលស្រូវប្រាំងឆ្នាំ២០២១-២០២២ គិតត្រឹមថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០២២៖ អនុវត្តបាន ៤១.៦២៣ហ.ត ស្មើនឹង៨២,២៨% ក្នុងនោះមានផ្ទៃដីខូចខាតចំនួន ២.៩៧៦ហ.ត ផ្ទៃដីស្តារឡើងវិញបាន ២.៤២៩ហ.ត ផ្ទៃដីប្រមូលផលបាន ៤១.០៧៦ហ.ត ស្រូវបែកផ្កាចំនួន ៣៨.៩៩៤ហ.ត ស្រូវទុំចំនួន ៣៥.៨១៨ហ.ត និងច្រូតកាត់បាន ៣៣.៧៩៩ហ.ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម