ថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានកិច្ចប្រជុំអាណត្តិបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភ: ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។
របៀបវារៈនៃកិច្ចប្រជុំមានដូចជា÷
១) ការងាររបាយការណ៍ប្រចាំខែ
២) របៀបរបបការអនុវត្តការងារ
៣) បញ្ហាប្រឈមនិងសំណូមពរ
៤) ការងារផ្សេងៗ
៥) ការបូកសរុបលទ្ធផលនៃកិច្ចប្រជុំដោយលោកប្រធានមន្ទីរ។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរទាំងអស់ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត សរុបចំនួន ៣៨នាក់ ស្រី០៦នាក់។