ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ អមដោយ
លោក សៅ វណ្ណៈ ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅសណ្ឋាគារ៧មករាក ខេត្តកំពង់ចាម ។
ក្រោមអធិបតីភាព÷
- លោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម
- លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម
- Mr Hardy Schneider,
Director of DGRV
- លោក កាតំម សូណាវណ្ណ អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម
ដែលមានអ្នកចូលរួមមកពីតំណាង
-ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍និងនាយកដ្ឋានក្រោមអគ្គនាយកដ្ឋានកសិកម្ម
-លោកលោកស្រីថ្នាក់ដឹកនាំមន្ទីរកសិកម្ននិងថ្នាក់ដឹកនាំការិយាល័យអភិវឌ្ឍន៍ទាំង២៥ខេត្តក្រុងទូទាំងប្រទេស
-មន្ទីរពាក់ព័ន្ធនៅក្នុងខេត្តកំពង់ចាម, អង្គការដៃគូអភិវឌ្ឍន៍,សម្ព័ន្ធសហគមន៍និងសហភាពសហគមន៍កសិកម្ម សមាជិកចូលរួមសរុបប្រមាណចំនួន៩៥នាក់ស្រី១៥នាក់។
-រៀបចំដោយ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម
-ឧបត្ថម្ភថវិកាដោយ DGRV