ថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំ ក្រុមការងារ ក្រុមប្រឹក្សាក្រុង/សង្កាត់រលាប មេប៉ុស្ត៍ មេភូមិ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន៤០នាក់ ក្នុងភូមិថ្នល់ជប៉ុន សង្កាត់រលាប សរុបរួម ៥២នាក់ /ស្រី២៤នាក់។ ក្នុងកម្មវិធីនេះ លោកប្រធានមានមតិសំណេះសំណាល ដោយផ្តោតសំខាន់ :
១. បង្កើនប្រាក់ចំណូលគ្រួសារតាមរយ:ការដាំដុះដំណាំរួមផ្សំជុំវិញផ្ទះ និងការចិញ្ចឹមសត្វ និងបង្កើនមុខរបរបន្ថែម។
២. បញ្ហាទាក់ទងនិងការងារបោះឆ្នោត ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ
៣. ត្រូវចូលរួមទប់ស្កាត់និងការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (អូមីក្រុង) ត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និង៣កុំ ៣ការ ពារ របស់រាជរដ្ឋាភិបាលកម្ពុជា។
*បន្ទាប់ពីសំណេះសំណាលបានបញ្ចប់ ក្រុមការងារបានជូនរបស់កំដរដៃ ក្នុងម្នាក់ៗ ទឹកសុទ្ធ១ដប មី៥កញ្ចប់ ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម