ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ផ្នែករដ្ឋបាលជលផល រាំងទិលបានចូលរួមប្រជុំ នៅស្នាក់ការសហគមន៍នេសាទដីរនាត ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន បានបើកកិច្ចប្រជុំក្រោមការដឹកនាំដោយ លោក ផាយ ឡេង អភិបាលនៃគណ:អភិបាលស្រុកបាកាន ដោយមានការចូលរួមពីលោកស្រីអភិបាលរងស្រុក និងអង្គការសម្ពន្ធ័ភាពដើម្បីអភិរក្សធនធានជលផល ( Fac ) លោកមេឃុំមេទឹក លោកនាយសង្កាត់បាកាន បរិស្ថាន ប៉ុស្តិនគរបាលរដ្ឋបាលមេទឹក មេភូមិដីរនាតប្រធានការិយាល័យកិច្ចការនារី តំណាងប្រតិបត្តិស្រុកបាកាន ។
កិច្ចប្រជុំអ្នកពាក់ពន្ធ័ស្តីពីយុទ្ធនាការផ្សព្វផ្សាយប្រពន្ធ័គាំពារសង្គម ។
- ផ្សព្វផ្សាយដល់ស្ថាប័នពាក់ពន្ធ័បង្កើនការយល់ដឹងអំពីប្រពន្ធ័គាំពារសង្គមនៅថ្នាក់ក្រោមជាតិ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម