ថ្ងៃសុក្រ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា
ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមពិធីប្រគល់ ផ្ទះចំនួន ៣២៨ ខ្នងជូនគ្រួសារអតីតយុទ្ធជន នៅភូមិប៊ុន រ៉ានីសែនជ័យ ដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់
ឯកឧត្តមនាយឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមជាតិអតីតយុទ្ធជន និងលោកជំទាវ ពង់ ចន្ធានី អគ្គលេខាធិការសមាគមជាតិកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុន សែន និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាបេសកជនពិសេសសម្តេចគតិព្រឹទ្ធបណ្ឌោតប៊ុនប៊ុន រ៉ានីហ៊ុនសែន ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ប្រធានមន្ទីរជំនាញ និងគ្រួសារអតីតយុទ្ធជន យ៉ាងច្រើនកុះករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម