ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សង្កាត់រដ្ឋបាលព្រៃឈេីសំពៅមាស បានចូលរួមជាមួយក្រុមអន្តរាគមបង្ក្រាបបទល្មើសសត្វព្រៃនៃនាយកដ្ឋានពង្រឹងការអនុវត្តច្បាប់បានចុះបង្ក្រាបបទល្មើសសត្វព្រៃនៅចំនុចស្ថានីយប្រេងឥន្ធនៈ Ptt Station ភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ មានកិច្ចប្រគល់ និងទទួលសត្វទោចរស់ចំនួន៣ក្បាល ក្នុងនោះ ញី០២ក្បាល ដែលមានម្ចាស់ឈ្មោះ គង់ សង្វាពេជ្រ ភេទប្រុស ។ ក្រុមបង្ក្រាបបទល្មើសសត្វព្រៃយកសត្វទាំងនោះទៅអភិរក្សនៅសួនឧទ្យាន ភ្នំតាម៉ៅ រាជធានីភំ្នពេញ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម