មាតិកា
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅសាលប្រជុំ​មន្ទីរ​សាធារណការ​ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២២ មីនា ២០២២
161

ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥​ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២២​ លោក​ ហៃ​ ធូរ៉ា​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បាន​ចូលរួមនៅសាលប្រជុំ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន​ ខេត្តពោធិ៍សាត់​ បាន​រៀបចំកម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិកានៃអគ្គលេខាធិកាដ្ឋាន​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​  គ.ស.ច.គ និងឯកឧត្តម សាយ​ សុជាតិ​ អភិបាលរង នៃគណៈអភិបាល​ ខេត្តពោធិ៍សាត់ ។​ ដោយមានការចូលរួមពីមន្ទីរ​ អង្គភាព​ សិស្សានុសិស្ស​ និងយុវជនសរុប​ ១១០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter