មាតិកា
ការរុះរើបំផ្លាញចោលនូវឧបករណ៍ ទំនើប លូស្បៃមុងនៅចំណុច ព្រែកក្រ ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន
ចេញ​ផ្សាយ ២៣ មីនា ២០២២
313

ថ្ងៃអង្គារ​ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០២២ ផ្នែករដ្ឋបាលជលផលរាំងទិល បានសហការជាមួយ ក្រុមប្រឹក្សាឃុំមេទឹក យោធាខេត្ត ចុះធ្វើការរុះរើបំផ្លាញចោលនូវឧបករណ៍ ទំនើប លូស្បៃមុងនៅចំណុច ព្រែកក្រភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ។

អនុវត្តបាន ០១ករណី វត្ថុតាងបាន

បំផ្លាញចោលនៅនឹងកន្លែមាន៖

 ១- លូ ស្បៃមុង ចំនួន ០៩គ្រឿង ប្រវែង ០៦ខ្សែ ។

 ២ -របាំងស្បៃមុងប្រវែង​ ១.២០០ម៉ែត្រ​

 ៣- បង្គោលចំនួន៨០០ដើម

 ៤- ចាក់លែងកូនត្រីចម្រុះ ០៥គីឡូក្រាម​

​ ៥-​ បានដុតបំផ្លាញស្បៃមុងប្រវែង​ ៣.០០០ម៉ែត្រ​ និងមងរាយប្រវែង ៤.០០០ម៉ែត្រ​  ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter