ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមប្រជុំ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ដែលបានរៀបចំដោយ អង្គការ ADRA នៅមន្ទីរពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកស្រី ឈឹម សេរីរត្ន ប្រធានមន្ទីរ ពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ និងមានការចូលរួមពីការិយាល័យក្សេត្រសាស្ត្រ, ការិយាល័យសហគមន៍កសិកម្ម, ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បាកាន ស្រុក ក្រគរ ស្រុក កណ្តៀង ស្រុក ភ្នំក្រវាញ និងស្រុក វាលវែង អង្គការ ADRA អង្គការ LWD ក្រុមហ៊ុនលក់ធាតុចូលកសិកម្ម និងសហគមន៍កសិកម្ម សរុបអ្នកចូលរួម ២០នាក់ នោះស្រ្តី ៥នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម