ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោក អនុប្រធានមន្ទីរ លោក ប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ បានចូលរួមប្រជុំពិភាក្សា និងពិគ្រោះយោបល់លើគម្រោង ស្ដីពីការ ផ្លាស់ប្ដូរទៅថាមពលព្រះអាទិត្យ នៅការិយាល័យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ជាមួយក្រុមការងារ អង្គកអង្គការភីពផលអ៉ីននីត (ភីន) ដែលមានអ្នកចូលរួមសរុប០៨ នាក់/ស្រី០១នាក់។ របៀបវារៈនៃកិច្ចប្រជុំមានជារួម:
១.បង្ហាញលទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោងកន្លងមកក្នុងឆ្នាំ ២០២១
២.ផែនការអនុវត្តគម្រោង ផ្លាស់ប្ដូរទៅថាមពលព្រះអាទិត្យក្នុងឆ្នាំ ២០២២ ៣.ពិភាក្សា និងពិគ្រោះយោបល់ដើម្បីធ្វើអោយកាន់តែប្រសើរ លើការអនុវត្តគម្រោង ផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ ក្នុងវិស័យកសិកម្ម និងវារីវប្បកម្ម ។ ក្នុងពេលជាមួយគ្នានេះ ក្រុមការងារបានផ្តល់ជាគំនិត សម្រាប់អនុវត្តក្នុងMOU ដោយសំណូមពរ :
-ពង្រីកតំបន់គោលដៅបន្ថែម
-រៀបចំកិច្ចប្រជុំជាមួយអ្នកពាក់ព័ន្ធនិងគម្រោងដើម្បីស្វែងរកការគាំទ្រ
-ផ្តល់របាយការណ៍លទ្ធផលការងារ ប្រចាំត្រីមាស និង ត្រូវមានការចុៈពិនិត្យ និងជួយគាំទ្រ ពីភាគីមន្ទីរកសិកម្មក្នុងករណីចាំបាច់ ដើម្បីអនុវត្ត អនុស្សារណះយោគយល់ ទទួលបានជោគជ័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម