ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោក មាស សោភ័ណ្ឌ នាយសង្កាត់រដ្ឋបាលព្រៃឈេី ក្រវាញ បានចូលរួមប្រជុំគណៈបញ្ជាការឯកភាពស្រុកភ្នំក្រវាញ ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាល សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ និងការិយាល័យជំនាញចំណុះរដ្ឋបាល ស្រុក សរុប ១៦នាក់ ស្រី ០១នាក់ ។ ក្នុង អង្គប្រជុំ លោកអភិបាលស្រុកបានលើកឡើងនូវចំណុចមួយចំនួនដែលទាក់ទងនិងផ្នែករដ្ឋបាលព្រៃឈើ ក្រវាញត្រូវអនុវត្ត ២ចំណុច៖
១- មុនពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលនឹងចូលមកដល់ក្នុងពេល ខាងមុខឆាប់ៗ នេះ តាម ផ្នែក និង ខណ្ឌ នីមួយៗ ត្រូវមានលើក បដា អបអរសាទរ ទទួល ឆ្នាំថ្មី ។
២-ត្រូវមានចំណាត់ ការ ពាក់ព័ន្ធការកាប់រានទន្ទ្រានយកដីសួនអាពាហ៍ពិពាហ៍ចំនួន២ហិកតា
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម