មាតិកា
ពិធី​សម្ពោធ​ដាក់អោយប្រើប្រាស់ប្រព័ន្ធទឹកស្អាតជនបទ នៅក្នុងតំបន់រាំងខ្វាវ ភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៥ មីនា ២០២២
194

ថ្ងៃ​សុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក​ ហៃ​ ធូរ៉ា​ ​  
អនុប្រធាន​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់​ បានចូលរួម ពិធី​សម្ពោធ​ដាក់អោយប្រើប្រាស់ប្រព័ន្ធទឹកស្អាតជនបទ នៅក្នុងតំបន់រាំងខ្វាវ ភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្ត​ពោធិ៍សាត់​ និង​ ឯកឧត្តម​លេខាទី១ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា​ ។ ដែលមាន​អ្នកចូលរួម​សរុប​ប្រមាណ​ ៤០០នាក់ ។ 
ដែលគម្រោងនេះត្រូវបានផ្តល់មូលនិធិដោយជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខ មនុស្សជាតិ (ជំនួយគូសាណូណិ)​ ការសាងសង់បានចាប់ផ្តើមពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១៩​ ខែមិថុនា ឆ្នាំ ២០២១។

ចំនួនអ្នកចូលទស្សនា
Flag Counter