មាតិកា
ប្រជុំ​ ស្ដីពីការ​គ្រប់គ្រងសកម្មភាពបង្កាត់ពូជសិប្បនិម្មិតគោអោយមាននិរន្តរភាពនៅ​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៥ មីនា ២០២២
108

ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២​ លោក​ ផាត់ សារុន ប្រធាន​ការិយាល័យ​ផលិតភាពកសិកម្ម​ និង​បសុព្យាបាល​ បានរៀបចំកិច្ច​ប្រជុំ​ ស្ដីពីការ​គ្រប់គ្រងសកម្មភាពបង្កាត់ពូជសិប្បនិម្មិតគោអោយមាននិរន្តរភាពនៅក្នុងខេត្តពោធិ៍សាត់ ។​ បច្ចុប្បន្ននេះកសិករមានការចាប់អារម្មណ៍ពូជគោល្អៗនិងបានពង្រីកឬបង្កើនការចិញ្ចឹមគោ ។
ប៉ុន្តែសកម្មភាពបង្កាត់សិប្បនិម្មិតគោកន្លងមកនិងបច្ចុប្បន្ននេះមានសកម្មភាពអ្នកជំនាញម្នាក់គឺ លោក សោម វើន  ដោយខ្វះ​មន្រ្ដី​មិនអាចបម្រើសកម្មភាពនេះតាមតម្រូវការ ។ ហើយការងារនេះមានមន្ត្រីចេះជំនាញបង្កាត់សិប្បនិម្មិតគោ ចំនួនបីនាក់ទៀត ក្នុងនោះ ២នាក់បានចំណាយថវិកាទិញសម្ភារ:បរិក្ខាបង្កាត់ដោយផ្ទាល់ខ្លួន ។
     ហេតុនេះការិយាល័យផលិតកម្ម​ និងបសុព្យាបាលខេត្តពោធិ៍សាត់ សំណូមពរឱ្យមានការ គាំទ្របន្ថែមនូវ​ Nitrogen  និង semen ពូជ ដើម្បីឱ្យ​សកម្មភាពបង្កាត់ពូជសិប្បនិម្មិតគោ បានពង្រីកសកម្មភាព  មានដំណើរការល្អ និងមាននិរន្តរភាព ។ លទ្ធផលបង្កាត់សិប្បនិម្មិតគោ សម្រាប់ឆ្នាំ២០២១ បានសរុបចំនួន ៣១២ ក្បាល និងកើតកូនចំនួន ១៩៨ ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter