មាតិកា
ក្រុមការងារ​ ចុះពិនិត្យការសាងសង់ផ្លូវមួយខ្សែ​ ប្រវែង​ ៩.០០០​ម៉ែត្រ ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៩ មីនា ២០២២
102

ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ផ្នែករដ្ឋបាលព្រៃឈើក្រវាញ សហការណ៍ជាមួយ ក្រុមបឹក្សាឃុំសំរោង ភូមិសំរោង គណៈកម្មការសហគមន៍ព្រៃឈើភូមិអង្គ្រង ចុះពិនិត្យការសាងសង់ផ្លូវមួយខ្សែ​ ប្រវែង​ ៩.០០០​ម៉ែត្រ ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ផ្លូវប្រវែង ១.៥០០ម៉ែត្រ​ កាត់តាមព្រំប្រទល់ព្រៃសហគមន៍ភូមិអង្គ្រង​ ចំណែក ៧.៥០០ម៉ែត្រ​ទៀតកាត់តាមដីចំការប្រជាពលរដ្ឋ ។ តាមការពិនិត្យរបស់​ក្រុមការងារ  ត្រូវបានកំណត់អោយក្រុមអ្នកទទួលខុសត្រូវលេីកការ​សាងសង់ផ្លូវកាត់តាមព្រំប្រទល់ព្រៃសហគមន៍ ត្រូវសាងសង់ផ្លូវឱ្យឃ្លាតចេញពីបង្គោលព្រំប្រទល់ព្រៃសហគមន៍ ឱ្យបានចម្ងាយ​ ៤ម៉ែត្រ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter