មាតិកា
ការដឹកនាំ​ ចុះរុករកឧបករណ៍ល្មើសច្បាប់ នៅចំណុចភូមិកោះកែវ ឃុំ រាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៩ មីនា ២០២២
124

ថ្ងៃអង្គារ៍ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២៩ ខែមីនា ឆ្នាំ ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ តំណាង ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ បានដឹកនាំ ក្រុមការងារខណ្ឌរដ្ឋបាលជលផល រួមមាន លោក នាយ នាយរងខណ្ឌ នាយ នាយផ្នែកក្រគរ នាយ នាយរងសង្កាត់រដ្ឋបាលជលផល កណ្ដៀង សហការណ៍ជាមួយ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច មន្រ្តីមន្ទីរបរិស្ថាន ប៉ូលីសប៉ុស្ដិ៍រដ្ឋបាលរាំងទិល និង យោធាខេត្ត បានចុះរុករកឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប(ឆក់ត្រជាក់-ក្ដៅ) ឈិបយន្ត និងឧបរកណ៍ខុសច្បាប់ នៅចំណុចភូមិកោះកែវ ឃុំ រាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ជាលទ្ធផល​ ក្រុមការងារបានប្រទះឃើញឧបរកណ៍ល្មើសច្បាប់លាក់ទុកក្នុងទូកមួយគ្រឿងត្រង់ចំនុចនិយាមការ x:0391450; y:1417594 ដែលឧបករណ៍ល្មើសមានដូចខាងក្រោម៖
-​ អួនអូសទឹកសាបចំនួន០១ វង់
- សាច់ឈិបយន្តចំនួន ០១ វង់
-​ ដងរុញឈិបយន្តប្រវែង០៨ម៉ែត្រ ចំនួន០២ ដើម
- លបប្រើស១០០ប្រវែង ៥០ ម៉ែត្រ និងសំបកកាណូត​ទំហំ ១២ម x ២ម x ១ម ចំនួន ០១ គ្រឿង។
ចំពោះវត្ថុតាងទាំងអស់យកមករក្សាទុកនៅស្នាក់ការបរិស្ថានស្រុកកណ្ដៀងហើយនឹងរៀបចំសំណុំរឿងតាមនិតិវិធី ។ ក្រុមការងារបានរៀបចំផែនការការងារចុះស្រាវជ្រាវរុករកឧបករណ៍ល្មើសច្បាប់ បន្ថែមទៀតសំដៅធ្វើយ៉ាងណាសម្រេចអោយបានការងារការទប់ស្កាត់ ការរុករានដីព្រៃលិចទឹក និងការបង្រ្កាបបទលើ្មសនេសាទ​ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់គ្រប់ប្រភេទ ។ 
ជាចុងក្រោយក្រុមការងារបានផ្សព្វផ្សាយដល់ប្រជា នេសាទដែលប្រើដោយរបាំងលប អោយសមស្របតាមច្បាប់ស្ដីពីជលផល​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter