មាតិកា
ក្រុមការងារចុះត្រួតពិនិត្យលេីធាតុចូលកសិកម្ម​ នៅ​ស្រុកវាលវែង​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៩ មីនា ២០២២
100

ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២​ លោក ឡេង ចិន្តាមុនី ប្រធានការិយាល័យនីតិកម្ម កសិកម្ម នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និងក្រុមការងារចុះត្រួតពិនិត្យលេីធាតុចូលកសិកម្មនៅតាមដេប៉ូលក់ដុំនិងលក់រាយសំភារះកសិកម្មបានចំនួន ៣ដេប៉ូ នៅស្រុកវាលវែង
- បានណែនាំចំនួន ០១ដេប៉ូមិនទាន់បានឆ្លងវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវ: និងលិខិតអនុញ្ញាតធ្វេីអាជីវកម្មលក់ថ្នាំកសិកម្មនិងជីកសិកម្ម និងណែនាំអោយអាជីវករមកដាក់ពាក្យស្នេីសុំលិខិតអនុញ្ញាតធ្វេីអាជីកម្មប្រចាំឆ្នាំដេីម្បីធ្វេីឱ្យ​ស្របច្បាប់
- ដេប៉ូ ០២ផ្សេងទៀត​ បានតាំងលក់ថ្នាំកសិកម្មនិងជីកសិកម្មមានលិខិតអនុញាត និងលេខបញ្ជីការ​ត្រឹមត្រូវទៅតាមច្បាប់​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter