មាតិកា
ពិធីប្រកាសដាក់ឱ្យដំណើរការ អនុក្រឹត្យស្តីពីគណៈកម្មការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពី​ប្រជាជន និងអភិវឌ្ឍន៍ នៅ​សាលប្រជុំ​សាលាខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣០ មីនា ២០២២
94

ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក​ ហៃ​ ធូរ៉ា​  អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានចូលរួម​ពិធី​ នៅសាលប្រជុំ​ សាលាខេត្ត​  ក្រោមការដឹកនាំដោយ​ ឯកឧត្ដម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ និងមន្ទីរអង្គភាពជុំវិញខេត្ត​ បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ អនុក្រឹត្យស្តីពីគណៈកម្មការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពី​ប្រជាជន និងអភិវឌ្ឍន៍ និងប្រកាស សមាសភាពនៃគណៈកម្មាធិការពិសេសនេះ (តាមប្រព័ន្ធអនឡាញ Zoom) ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ។

ចំនួនអ្នកចូលទស្សនា
Flag Counter