មាតិកា
ពិធី​ចុះ​កិច្ច​ព្រមព្រៀង​លេី​គម្រោង​ស្ដារព្រៃលិចទឹកឡេីងវិញ​ និង​ទប់​ស្កាត់​ ភ្លេីង​ឆេះ​ព្រៃលិចទឹក​នៅ​តំបន់​បឹង​ទន្លេសាប​ ក្នុង​ ខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ៣០ មីនា ២០២២
160

ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ៣០ ខែមីនា ឆ្នាំ ២០២២ លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់​ និងលោកនាយខណ្ឌរដ្ឋបាលជលផល នាយផ្នែកក្រគរ មន្រ្តីខណ្ឌ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ​ លោកមេឃុំ-ក្រុមប្រឹក្សាកំពង់ពោធិ៍ អូរសណ្តាន់ ស្នាអន្សា និងក្បាលត្រាច បានសហការជាមួយ អង្គការអភិរក្សអន្តរជាតិ (CI) អង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO) បានរៀបចំពិធីចុះកិច្ចព្រមព្រៀង​ស្តារឡើងវិញ​ និងបណ្តុះកូនព្រៃលិចទឹក ដើម្បីដាំចំនួន ១០០ ហិកតា នៅស្រុកក្រគរ ។
ពិធីចុះកិច្ចព្រមព្រៀង​នេះគឺធ្វើរវាងសហគមន៍នេសាទ អូរតាប្រុក អន្លង់រាំង កំពង់ប្រាក់ ជ្រោយស្តី​ កំពង់ឃ្នៀស ជាមួយអង្គការ (CI) ។
ក្នុងពិធីនេះក៍មានចែកសំភារះល្បាតព្រៃលិចទឹក ឧបករណ៍ពន្លត់ភ្លើងព្រៃ និងប្រព័ន្ធស្មាតតាមទូរស័ព្ទដៃ ដើម្បីដឹងចំនុចភ្លើងឆេះព្រៃ ដល់សហគមន៍ផងដែរ ។
សូមបញ្ជាក់ជូនពីឆ្នាំ២០១៧-២០២១ យើងបានដាំព្រៃលិចទឹកនៅស្រុកក្រគរបានរួចចំនួន ១៦០ ហិកតាហើយ និងឆ្នាំ២០២២ បាននឹង​កំពុងដាំបណ្តើរៗរហូតដល់ខែមិថុនា ឲ្យបាន ១០០ ហិកតា បន្ថែមទៀតដែលមានប្រភេទ រាំង កន្សែង ចំព្រីង​ ច្រកែង តាអ៊ួ រំដេញ និងត្រោះ ជាដើម​ ។
បន្ទាប់មកបានធ្វើការដាំព្រៃលិចទឹក ចំនួន
៤៥០ ដើម លើផ្ទៃដី១ហិកតា ជានិមិត្តរូប​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter