ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានជួបប្រជុំពិភាក្សាជាមួយ លោក សាន វីនិច្ច ប្រធានគម្រោង លើកកម្ពស់ផលិតផលកសិកម្ម ដើម្បីតម្រូវការទីផ្សារ (promarket) នៃអង្គការ ADRA ដែលមានការចូលរួមពីក្រុមការងារនៃមន្ទីរ ដោយកិច្ចប្រជុំមានគោលបំណង ដើម្បីពិភាក្សា និងបង្កើនកិច្ចសហការគ្នារវាងមន្ទីរកសិកម្ម និងអង្គការក្នុងការចុះជួយ ដល់ប្រជាកសិករ រស់នៅភូមិ សាយ ឃុំ ព្រងឹល ស្រុក ភ្នំក្រវាញ ដែលកិច្ចសហការមានដូចជា៖
១-ការបង្កើតក្រុមដាំដុះបន្លែ និងដំណាំផ្សេងៗ
២-ការផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេស ដាំដុះដំណាំន្លែ មួយចំនួនដូចជា ឪឡឹកពណ៍លឿង ប៉េងប៉ោះឈើរី និងដំណាំមួយចំនួនទៀត
៣-រៀបចំក្រុមឥណទានខ្នាតតូច សម្រាប់ក្រុមក្នុងការបង្កើតមុខរបរផ្សេងៗ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម