មាតិកា
ប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល​ នៅ​ឃុំ​ មេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ៣១ មីនា ២០២២
195

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ផ្នែក​រដ្ឋបាល​ជលផលរាំទិល ដឹកនាំដោយ​ លោក ជិន ចាន់ថន នាយផ្នែក ដោយមានការចូលរួមពី សង្កាត់ជលផលបាកាន និងប៉ូលីសសេដ្ឋកិច្ចខេត្ត ប៉ូលីសប៉ុស្តិ៍មេទឹក បរិស្ថានស្រុកបាកាន ក្រុមប្រឹក្សាឃុំមេទឹក សហគមន៍ព្រែកក្រ ដីរនាត និងក្អមសំណរ និង​យោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបាន ចំនួន០១ករណី (បំផ្លាញចោល) ពីចំនុចព្រែកដីរនាត ដល់ ព្រែក​ក្អមសំណរ
- របាំងស្បៃមុងប្រវែង ៤.២០០ ម៉ែត្រ
- លូកងស្បៃមុងចំនួន​ ៣៤គ្រឿងស្មើនឹង​ ២៦ខ្សែ
- ត្រីចំរុះទំងន់ ២០ គីឡូក្រាម 
- បង្គោលចំនួន ២.៦០០ដើម​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter