មាតិកា
សកម្មភាព​ចុះ​បញ្ជី​ និង​ប្រគល់ដីជូនប្រជាពលរដ្ឋ​ នៅស្រុក​ បរិបូរ​ ខេត្ត​កំពង់​ឆ្នាំង
ចេញ​ផ្សាយ ៣១ មីនា ២០២២
83

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យ​ កសិឧស្សាហកម្ម រួមជាមួយ ក្រុមការងារចុះបញ្ជីដីរដ្ឋដែលដឹកនាំដោយឯកឧត្តម ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមចុះបញ្ជីដីរដ្ឋ ព្រមទាំងក្រុមការងារខេត្ត ស្រុក និងខាងអជ្ញាធ័រខេត្តកំពង់ឆ្នាំសរុបរួម១៦ នាក់​ ។ 
ក្រុមការងារបានចុះប្រគល់ដីជូនប្រជាជនអាស្រ័យផលចាស់ មានចំនួន ៦គ្រួសារ មកពីស្រុក បរិបូរ ខេត្តកំពង់ឆ្នាំង ក្នុងនោះមានឈ្មោះដូចខាងក្រោម៖
១- ខែម នី ទទួលបាន ១,២៥​ ហិកតា​
២- ឡាច ឃុននី ទទួលបាន ២​ ហិកតា​
៣- ឡាច ចាន់ណា ទទួលបាន ១​ ហិកតា​
៤- ឡាច ចន្តា ទទួលបានចំនួន ១,៥០​ ហិកតា​
៥ -ឃឺម ហេង ទទួលបានចំនួន ១​ ហិកតា​
៦-ជា វ៉ន ទទួលបាន ១,៧៥​ ហិកតា​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter