ថ្ងៃសុក្រ ១៥រោច ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ មេសា ឆ្នាំ ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងក្រុមការងារបណ្តាញសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃមន្ទីរកសិកម្ម បានចុះសួរសុខទុក្ខ លោកស្រី មាយ ម៉ូលីកា មន្ត្រីនៃការិយាល័យកៅស៊ូ ដែលបានសំរាកសំរាលកូន បានរយះពេល ១២ ថ្ងៃ កន្លងមកហើយ ដែលមានទីលំនៅ នៅក្នុងភូមិ បាក់មែក ឃុំ ខ្នារទទឹង ស្រុក បាកាន និងបានផ្តល់ថវិកា ចំនួន ២០០.០០០ រៀល និងទឹកដោះគោឆៅ ១ឡូ ដោយឃេីញថា សុខភាពទាំងម្តាយ និងទារក បានល្អប្រសេីរ ។
អ្នកចូលរួម សរុបចំនួន ០៥ នាក់ ស្រី ០៤នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម