ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី បានមកចូលរួមកិច្ចប្រជុំ គណ:កម្មការពិព័រណ៌ដើម្បីត្រៀមរៀបចំកម្មវិធីអបអរសាទពិធីបុណ្យចូលឆ្នាំ ខ្មែរប្រពៃណីជាតិ ក្រោមអធិបតីភាព ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណ:អភិបាលខេត្តពោធិ៍សាត់ នៅសាលប្រជុំ អគារអង្គភាពច្រកចេញចូលតែមួយ ដែលមានសមាសភាពចូលរួម របស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងលោក លោកស្រី អភិបាល និងអភិបាលរងស្រុក ក្រុង នៅក្នុងអនុកម្មការពិព័រណ៌ សរុបចំនួន ១៩ នាក់ ស្រី ០៤ នាក់ ។
លទ្ធផលអង្គប្រជុំ បានធ្វើការពិភាក្សា និងសម្រេច លើកិច្ចការសំខាន់ ចំនួន ០៤ គឺ ៖
ក-ការជ្រើសរើសយក ទីកន្លែងសម្រាប់តាំងពិព័រណ៌ចំនួន ០៣ កន្លែង
ទី១-លើកោះសំពៅមាស
ទី២-សួនច្បាមុខសាលាខេត្ត
ទី៣-មុខវេទិការបុណ្យអ៊ុំទូក
ខ-ការងារពិព័រណ៊ ភូមិមួយផលិតផលមួយ គ្រប់ស្រុក និង ក្រុង និងមន្ទីរកសិកម្ម ត្រូវមានស្តង់សម្រាប់ដាក់តាំងផលិតផល ក្នុងស្រុក រៀងៗខ្លួន ដោយប្រគល់ជូនមន្ទីរពាណិជ្ជកម្ម និងមន្ទីរសភាពាណិជ្ជកម្ម មុខការ
គ-ការប្រឡងប្រណាំង ម្ហូបអាហារ និងបង្អែម ប្រគល់ជូន មន្ទីរវប្បធម៍
ឃ-សុំការដាក់ស្នើរមតិដឹកនាំរបស់ឯកឧត្តម អភិបាលខេត្តសុំអោយមានការឯកភាពគ្នាលើរចនាបទរបស់ស្តង់ ។
ចុងបញ្ចប់នៃកិច្ចប្រជុំ គណ:កម្មការបានអញ្ចើញចុះពនិត្យដល់ទីតាំងផ្ទាល់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម