ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ គណ:បញ្ជាការឯកភាពស្រុកបាកាន ដឹកនាំដោយ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន ដោយមានការចូលរួមពីនាយរងខណ្ឌ ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ នាយផ្នែករាំងទិល នាយសង្កាត់បាកាន អធិការនគរបាលស្រុក កងរាជអាវុធហត្ថស្រុក តំបន់ប្រតិបត្តិការសឹករងស្រុក បរិស្ថានស្រុកបាកាន សហគមន៍នេសាទ ដីរនាត ព្រែកក្រ និងក្អមសំណរ ដែលមានកម្លាំងសរុបចំនួន ៤២នាក់ បានប្រជុំផ្សព្វផ្សាយស្ដីពី៖
- សមាសភាពអនុកម្មការស្រាវជ្រាវ ទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ
- បែងចែកកម្លាំងឈរជើងក្នុងកន្លែងអភិរក្សជលផលលេខ២, ដីរនាត, បឹងផ្សោត និងតាមបឹងនីមួយៗ
- ស្រាវជ្រាវ តាមដាន ត្រួតពិនិត្យជាប្រចាំនូវសកម្មភាពបទល្មើសជលផល ។
- ក្រុមការងារថ្នាក់ស្រុក បានផ្សព្វផ្សាយដល់សហគមន៍នេសាទ និងមេភូមិទាំងបី ធ្វើការរុះរើ របាំងលប ឲ្យសមស្របតាមច្បាប់កំណត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម