ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូ ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ដែលមានការចូលរួមពីលោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង នាយអធិការដ្ឋាន
រដ្ឋបាលជលផលខាងត្បូង និងខាងជើងបឹងទន្លេសាប នាយខណ្ឌនិងមន្រ្តី លោកអភិបាល-អភិបាលរងស្រុកក្រគរ មន្រ្តីបរិស្ថាន កងកំលាំងទាំងបីប្រភេទ បានចុះ
សួរសុខទុក្ខនិងសំណេះសំណាលជាមួយកងកំលាំងឈរជើងនៅទីបញ្ជាការកណ្តាលថ្នាក់ជាតិ នៅតំបន់ អភិរក្សជលផលជ្រោយស្តី ។ នាឱកាសនោះ ឯកឧត្តមបានណែនាំដល់កំលាំងទាំងអស់ខិតខំការពារទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលអោយអស់ពបឹងទន្លេសាបនិងមានប្រសិទ្ទភាព ។ បន្ទាប់មក ឯកឧត្តមបានបន្តដំណើរទៅសួរសុខទុក្ខដល់កំលាំងយាមប្រចាំការនៅកន្លែងអភិរក្សជលផលលេខ៦ ខេត្តពោធិ៍សាត់ និងបានចែកអំណោយដល់កំលាំងឈរទាំងពីរទីតាំងមានគ្រឿងឧបភោគ បរិភោគ និងប្រេងឥន្ធនៈ ។
ក្រោយពីពិសារអាហារថ្ងៃត្រង់រួច ឯកឧត្តមបានបន្តដំណើរទៅទីបញ្ជាការកណ្តាលថ្នាក់ជាតិ នៅកំពង់ភ្លុកខេត្តសៀមរាប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម