មាតិកា
ការ​ចុះស្រាវជ្រាវរុករកឧបករណ៍ល្មើសច្បាប់ នៅ​ឃុំរាំងទិល​ ស្រុក​កណ្ដៀង​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៤ មេសា ២០២២
137

ថ្ងៃ​ចន្ទ​ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ៤ ខែមេសា ឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់សហការណ៍ជាមួយ មន្រ្តីបរិស្ថាន មេប៉ុស្តិ៍រាំងទិល មេឃុំរាំងទិល និងយោធាខេត្ត បានចុះស្រាវជ្រាវរុករកឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប (ឆក់ត្រជាក់-ក្ដៅ) ឈិបយន្ត ។ ក្រោយការរុករកយ៉ាងយូរ ក្រុមការងារបានប្រទះឃើញទូកផ្ទុកសាច់អួនហ៊ុមក្រឡាល្អិតដែលជាឧបរកណ៍ល្មើសច្បាប់ដែលជនសង្ស័យយកទៅប្លុងចោល នៅចំណុចភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ឧបករណ៍ល្មើសមានដូចខាងក្រោម:
  - ទូកសំប៉ានទំហំ ៨,៥ម x ២,១ម x ១ម ចំនួន ០១គ្រឿង (ផ្ទុកសាច់អួន)។
  - ទូកសំប៉ានទំហំ ៧,៥ម x ១,៩ម x ០,៩ម ចំនួន ០១គ្រឿង (ផ្ទុកសាច់អួន)។
  - កាណូតបាឡាឈើទំហំ ៨,៥ម x ១,៥ម x ១ម 
ភ្ជាប់ម៉ាស៊ីនម៉ាកហ៊ីយ៉ាន់ដាយ កម្លាំង ១៦០ សេះ
(ចំនួន ០១គ្រឿង)។
   - កាណូតបាឡាឈើទំហំ៨,៥ម x ១,៥ម x ១,១ម ភ្ជាប់ម៉ាស៊ីនម៉ាកដេវ៉ូ កម្លាំង ១៨០ សេះ
(ចំនួន ០១គ្រឿង)។
  - សាច់អួនហ៊ុមប្រវែង ៦០០ម x១២ម-៦ម x ០,០២ម-០,០១២ម (ចំនួន ០២ វង់)។
 ចំពោះវត្ថុតាងទាំងអស់យកមករក្សាទុកនៅប៉ុស្ដិ៍ នគរបាលរដ្ឋបាលរាំងទិល រង់ចាំការសំរេចពី​ថ្នាក់លើ ។ ក្រុមការងារនឹងខិតខំចុះស្រាវជ្រាវរុករកឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប (ឆក់ត្រជាក់-ឆក់ក្ដៅ) ឈិបយន្ដ...បន្តទៀត ។

ចំនួនអ្នកចូលទស្សនា
Flag Counter