ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ០៥ ខែមេសា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមសកម្មភាពចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយកងកំលាំងឈរជើងនៅទីបញ្ជាការកណ្តាលថ្នាក់ជាតិ នៅកន្លែងអភិរក្សជលផលជ្រោយស្តី ក្រោមការដឹកនាំដោយ ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមឃុន សាវឿន អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូ ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកអភិបាល-អភិបាលរងស្រុកក្រគរនាយនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប នាយខណ្ឌ នាយផ្នែក នាយសង្កាត់និងមន្រ្តីជលផលខេត្តពោធិ៍សាត់ កងកំលាំងទាំងបីប្រភេទ ។ នាឪកាសនោះដែរឯកឧត្តមបានពាំនាំនូវអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម មានគ្រឿងឧបភោគ បរិភោគមួយចំនួនធំ និងថវិកាផ្តល់ជូនម្នាក់ៗចំនួន ១០ម៉ឺនរៀល ដល់កងកំលាំងឈរជើងនៅទីបញ្ជាការកណ្តាលថ្នាក់ជាតិនៅកន្លែងអភិរក្សជ្រោយស្តី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម