មាតិកា
ពិធីទទួលស្វាគមន៍​ ជួបសំណេះសំណាលសំដែងការគួរសម​ នៅសាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ០៥ មេសា ២០២២
122

ថ្ងៃ​អង្គារ​ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ លោក​ ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមក្នុង​ពិធី​ ទទួលស្វាគមន៍​ ជួបសំណេះសំណាលសំដែងការគួរសម​ នៅសាលប្រជុំ​សាលាខេត្ត​ ដោយមាន​ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សា ខេត្ត លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តតំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ អញ្ជើញជាធិបតីក្នុងពិធី ទទួលស្វាគមន៍ ឯកឧត្ដម ហ្វីញ ម៉ិញភឿន គណៈប្រតិភូខេត្តដុង ថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជួបសំដែងការគួរសម ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ​ ។​ ពិធីនេះក៏មានការចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត បណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ និងគណៈប្រតិភូ ខេត្តដុង ថាប់ ជាច្រើនរូបទៀត ។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter