មាតិកា
សកម្មភាព​ចុះបង្រ្កាបបទល្មើសនេសាទចាប់ពីឃុំ កំពង់លួង រហូតឃុំ អូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៦ មេសា ២០២២
198

ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្ដពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមានលោកនាយសង្កាត់ជលផលកំពង់លួង សហកាជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរងស្រុក រួមមាន
កងរាជអាវុធហត្ថខេត្ត-ស្រុកក្រគរ បរិស្ថាន 
យោធាខេត្ដ ដោយប្រើកម្លាំងសរុប១៨នាក់ មធ្យោបាយ​កាណូតចំនួន ០៣គ្រឿង បានចេញប្រតិបត្ដិការបង្រ្កាបបទល្មើសនេសាទចាប់ពីឃុំ កំពង់លួង រហូតដល់ភូមិ អូរអាកល ឃុំ អូរសណ្តាន់ ស្រុកក្រគរ បានរុះរើ បំផ្លាញចោល និងរឹបអូសបាន ជាលទ្ធផលបាន ០២ ករណី វត្ថុតាងរួមមាន
០១ករណី
 - របាំងស្បៃមុង ចំនួន ២៧ខ្សែ ប្រវែង ១.៣៥០ម៉ែត្រ 
 - លូកងស្បៃមុងចំនួន ២៦ មាត់
 - ក្បាលបរ ចំនួន ៤គ្រឿង
 - ត្រីចំរុះទម្ងន់ ៣៥គីឡូក្រាម
០១ករណី
 - រឹបអូសបាឡាសំបកស្មាច់ភ្ជាប់ម៉ាស៊ីនសាំង កម្លាំង ១៨សេះ ចំនួន ១គ្រឿង ដែលរក្សាទុកឧបករណ៍បទល្មើសនេសាទ ។
 ចំពោះវត្ថុតាង ក្រុមការងារ​បានដកហូត រក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកំពង់លួង ។

ចំនួនអ្នកចូលទស្សនា
Flag Counter