មាតិកា
ការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅស្រុកបាកាន​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៦ មេសា ២០២២
131

ថ្ងៃអង្គារ៍ ០៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ០៥ ខែមេសា ឆ្នាំ ២០២២
សង្កាត់រដ្ឋបាលជលផលបាកាន ដឹកដោយ
លោក លឹម សុក្រឹត នាយសង្កាត់ ដោយមានការចូលរួមពីកម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល កងរាជអាវុធហត្ថខេត្ត ប៉ូលីសប៉ុស្តិ៍មេទឹក ប៉ូលីសស្នងការនរគបាលខេត្ត ប៉ូលីស​នរគបាលស្រុក និងយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បាន ០២ករណី (បំផ្លាញចោល) 
នៅចំនុចមុខព្រែកដីរនាត ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធីសាត់ ។
- របាំងសាច់អួនប្រវែង ១.២០០ម៉ែត្រ ស្មើរ៣ខ្សែ
- ក្បាលបរចំនួន ០៣ គ្រឿង 
- បង្គោលចំនួន ៨៥០ ដើម
- ត្រីចំរុះទំងន់ ២០ គីឡូក្រាម និង
- សម្រាស់កំប្លោកទំហំ​ ២០x២០ម៉ែត្រ​ ចំនួន ១៥ដុំ 

ចំនួនអ្នកចូលទស្សនា
Flag Counter