មាតិកា
កិច្ច​ប្រជុំ​អនុវត្តបន្តកម្មវិធីលើកកម្ពស់ជីវភាពសហគមន៍ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៦ មេសា ២០២២
102

 ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក កែវ ច័ន្ទកែវ អនុប្រធាន​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានចូលរួមប្រជុំបង្ហាញអំពីលទ្ធផលនៃការអនុវត្តរបស់ គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ខាងត្បូង និងសកម្មភាពអនុវត្តបន្តកម្មវិធីលើកកម្ពស់ជីវភាពសហគមន៍ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ លោក ហត់ សុគន្ធ ជាមន្ត្រីទំនាក់ទំនងរដ្ឋាភិបាលសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFEALIANCE) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ ប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យរដ្ឋបាលបុគ្គលិក មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ក្រុមការងារគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញនៃអង្គការ WILDLIFE ALIANCE និងតំណាងមន្ទីរបរិស្ថានខេត្ត សរុបចំនួន ១២នាក់ ស្រី០៣នាក់ ។ កិច្ចប្រជុំនេះ ក្នុងគោលបំណងជារួម៖                                                                                       -បង្ហាញអំពីសកម្មភាពកម្មវិធីលើកកម្ពស់ជីវភាពសហគមន៍ ដែលមានមុខរបរសំខាន់ៗចំនួន ៦ដូចជាៈ ការកែច្នៃចេកឆាប,ដំឡូងឆាប,ត្រាវឆាប ចិញ្ចឹមក្របី ដាំបន្លែ ចិញ្ចឹមឃ្មុំ ចិញ្ចឹមកង្កែប,ចង្រិត,ត្រី,មាន់,ទា,ជ្រូក ក្រុមស្ត្រីសន្សំប្រាក់ជាដើម ។ បង្ហាញអំពីជំហានសំខាន់ៗនៃសកម្មភាពកម្មវិធីលើកកម្ពស់ជីវភាព សហគមន៍ ។ ក្នុងនាមមន្ទីរ លោកអនុប្រធានមន្ទីរ                       បានស្នើសុំមានដូចជា ១.ជម្រុញឲ្យមានការប្រើប្រាស់ឡជីវឧស្ម័ន, ២.ចងក្រងក្រុមកសិករឲ្យក្លាយទៅជាសហគមន៍កសិកម្ម, ៣. មន្ទីរគាំទ្រផ្នែកធនធានមនុស្សសម្រាប់ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ជាពិសេសជម្រុញឲ្យកសិករអនុវត្តបច្ចេកទេសកសិកម្មល្អ (GAP) និងការស្វែងរកទីផ្សារកសិកម្ម។ ជាកិច្ចបញ្ចប់ អង្គប្រជុំសម្រេចរៀបចំកំណត់ហេតុ ជូនអភិបាលខេត្ត ដើម្បីសុំការឯកភាព សម្រាប់ការអនុវត្តគម្រោងបន្ត ។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter