ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម សហកាណ៍ជាមួយមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានបើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពី សហគមន៍កសិកម្ម ជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មនិងមន្រ្តីសាធារណៈនៃខេត្តពោធិ៍សាត់ក្រោមអធិបតីភាព លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និង លោក ស៊ឹម បូរ៉ាមី ប្រធានការិយាល័យនិតិកម្មនិងដោះស្រាយវិវាទសហគមន៍កសិកម្មនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មអមដំណើរលោក ស៊ូ សុភ័ក្រ្ត មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមានអ្នកចូលរួមមកពីសហគមន៍ចំនួន១៦ និងមន្រ្តីសាធារណៈ នៃខេត្តពោធិ៍សាត់ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៤០រូប ក្នុងនោះស្រ្តី០៦រូប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម