មាតិកា
សកម្មភាព​ទប់ស្កាត់បទល្មេីសនេសាទ​ ការរឹកអូស​ និងការបំផ្លាញចោល​ឧបករណ៍​ខុសច្បាប់​ នៅ​កំពង់លួង​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៧ មេសា ២០២២
277

ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាន លោកនាយផ្នែកក្រគរ លោកនាយ-នាយរងសង្កាត់កំពង់លួង សហកាជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុក រួមមាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត កងរាជអាវុធហត្ថខេត្ត-ស្រុកក្រគរ យោធាខេត្ត ដោយប្រើកម្លាំងសរុប ២០ នាក់ មធ្យោបាយកាណូតចំនួន ០៤ គ្រឿង  បានចុះរុករកឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប (ឆក់ត្រជាក់-ក្ដៅ) ឈិបយន្ត និងដកហូតបង្គោលឈើ ដែលជាឬសគល់បទល្មើសនេសាទ ។ ក្រោយការរុករកក្រុមការងារបានប្រទះឃើញឧបរកណ៍ល្មើសច្បាប់ សាច់អួនក្រឡាក្រោម ១.៥​សង់ទីម៉ែត្រ​ និងអួនអូសទឹកសាប ដែលជនសង្ស័យ យកទៅប្លុងចោលក្នុងទឹក នៅចំណុចភូមិទី៥ និងភូមិទី៣  ឃុំកំពង់លួង  ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឧបករណ៍ល្មើសមានដូចខាងក្រោម:
  - សាច់អួនក្រឡាក្រោម ១.៥សង់ទីម៉ែត្រ​ ទំហំ ៦៥០ម x៤មx០,០១ម (ចំនួន ០១ វង់) និងទូកសំប៉ានផ្ទុក សាច់អួនចំនួន០១គ្រឿង 
  - អួនអូសទឹកសាប ទំហំ ៣០មx២៥មx(០,០៣ម-០,០១៥ម) ចំនួន ០២វង់ 
  - បង្គោលឈើ ចំនួន ៨៦០ ដើម ។ ចំពោះវត្ថុតាងទាំងអស់ដែលបានដកហូតត្រូវយកមករក្សាទុកនៅស្នាក់ការរដ្ឋបាលជលផលកំពង់លួងដើម្បីបំផ្លាញចោលតាមនិតិវិធី ហើយបង្គោលឈើ នឹងរៀបចំបោះជ្រុំ នៅកន្លែងអភិរក្សជលផល ។ ក្រុម​ការងារនឹងបន្ដចុះស្រាវជ្រាវរុករកឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប(ឆក់ត្រជាក់-ឆក់ក្ដៅ) ឈិបយន្ដ...បន្តទៀតដូចភ្លៀងរលឹម។                                                                                                                                    

ចំនួនអ្នកចូលទស្សនា
Flag Counter