មាតិកា
សិក្ខាសាលាស្តីពី ការពិនិត្យឡើងវិញ និង​រៀបចំនូវរចនាសម្ព័ន្ធថវិកាកម្មវិធីសម្រាប់ឆ្នាំ២០២៣​ នៅ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​
ចេញ​ផ្សាយ ០៧ មេសា ២០២២
106

ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លោក ហៃ​ ធូរ៉ា​ អនុប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ លោក ភន​ វុទ្ធី​ និង​ កញ្ញាឆឹម​ គឹមអុី​ មន្ត្រីការិយាល័យ​ផែនការគណនេយ្យ​ បានចូលរួមសិក្ខាសាលាស្តីពី ការពិនិត្យឡើងវិញ និង​រៀបចំនូវរចនាសម្ព័ន្ធថវិកាកម្មវិធីសម្រាប់ឆ្នាំ២០២៣ របស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត។  ក្រោមអធិបតីភាព​លោក​ ម៉ក់​ មុនី​ ប្រធាននាយកដ្ឋានផែនការស្ថិតិ​ លោក ចែ​ សាវុន​ អនុប្រធាននាយកដ្ឋានគណនេយ្យ​ និងតំណាងលេខាធិការដ្ឋានកម្មវិធី ASPIRE ។ 
ការរៀបចំសិក្ខាសាលាតម្រង់ទិសនេះគឺជាកិច្ចការមួយដែលនាយកដ្ឋានផែនការ​ ស្ថិតិ​ និងគណនេយ្យ​មានកាតព្វកិច្ចក្នុងការជួយតម្រង់ទិស ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំង២៥ ក្នុងការអនុវត្តថវិកាកម្មវិធីដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកដល់កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋ។ ទន្ទឹមនេះ សិក្ខាសាលាតម្រង់ទិសក៍នឹង ជួយដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តដែលកំពុងទទួលបានការគាំទ្រ និងអនុវត្តកម្មវិធី ASPIRE បច្ចុប្បន្ន ក្នុងការត្រៀមលក្ខណៈដើម្បីទទួលបាននូវការគាំទ្របន្តពីកម្មវិធីនេះ។
គោលបំណង៖
ដើម្បីពិនិត្យពិភាក្សា និងណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្តទាំង២៥ ក្នុងការពិនិត្យ និង រៀបចំឡើងវិញនូវរចនាសម្ព័ន្ធថវិកាកម្មវិធីសម្រាប់ឆ្នាំ២០២៣។

ចំនួនអ្នកចូលទស្សនា
Flag Counter