មាតិកា
កិច្ចប្រជុំ​ ចុះពង្រឹងតាមដានស្តីពី ការអនុវត្តលិខិតបទដ្ឋានគតិយុត្តិជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មនិងមន្រ្តីសាធារណៈ​ នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៧ មេសា ២០២២
104

ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នាយកអភិវឌ្ឍន៍សហគមន៍កសិកម្ម សហកាណ៍ជាមួយមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានចុះពង្រឹងតាមដានស្តីពី ការអនុវត្តលិខិតបទដ្ឋានគតិយុត្តិជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មនិងមន្រ្តីសាធារណៈនៃខេត្តពោធិ៍សាត់។
អញ្ជើញជាគណៈអធិបតី៖
-លោក ស៊ឹម បូរ៉ាមី ប្រធានការិយាល័យនិតិកម្មនិងដោះស្រាយវិវាទសហគមន៍កសិកម្មនៃនាយក
ដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍នៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់
អមដំណើរ
-លោក ស៊ូ សុភ័ក្រ្ត មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម
អ្នកចូលរួមមកពីសហគមន៍ចំនួន០៥ និងមន្រ្តីសាធារណៈ នៃខេត្តពោធិ៍សាត់ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន១៤រូប ក្នុងនោះស្រ្តី០៣រូប។
នៅសាលប្រជុំមន្ទីរកសិកម្មខេត្តពោធិ៍សាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter