មាតិកា
ការរុះរេី​ឧបករណ៍​នេសាទ​ខុសច្បាប់​ និងបំផ្លាញចោល​ នៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៨ មេសា ២០២២
204

ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ផ្នែករដ្ឋបាលជលផលរាំងទិល បានសហការជាមួយ យោធាខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំង

ប៉ុស្តិនគរបាលមេទឹក ចុះធ្វើការល្បាតក្នុងឡូត៍អភិរក្សជលផលលេខ២  ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន បានប្រទះឃើញការលួចនេសាទដោយឧបករណ៍ មងរាយ អនុវត្តបាន ០១ករណី វត្ថុតាងបាន

បំផ្លាញចោលនៅនឹងកន្លែងមាន ÷

១-មងរាយប្រវែង ១.៦០០ម x ១,៥០ម x ០.០៦០ម ចំនួន០១ខ្សែ ។

ចំនួនអ្នកចូលទស្សនា
Flag Counter